Celebrating the 20th Anniversary of the King's Coronation Day of His Majesty King Samdech Preah Baromneath

    Celebrating the 20th Anniversary of the King's Coronation Day of His Majesty King Samdech Preah Baromneath, King of the Kingdom of Cambodia (October 29, 2004 - October 29, 2024)

    October 29, 2024 is the 20th anniversary of the accession to the throne of His Majesty King Norodom Sihamoni, King of the Kingdom of Cambodia. His Majesty King Norodom Sihamoni was unanimously elected by the Royal Council as the King of the Kingdom of Cambodia on Thursday, October 14, 2004. His name is His Majesty King Norodom Sihamoni has a national village, religion, province of Khemara, the people of Puthinrathara, King of Khemarajana, Mohapheus Kampuchea, Independence of the ancient state, Santi Sopheamongla, Serey Vibola, Khemara Srey Pireash, the mayor of Kampuchea. And decided to make October 29, 2004 as the historic day of His Majesty the King of King's Coronation Day until now.
The royal name of His Majesty King Norodom Sihamoni translates as: "Servants of the motherland, religion, nation and the Cambodian people with loyalty and devotion." King supported by Buddha and Indra, who unite all Cambodians. Defender of the independence, territorial integrity and peace of Cambodia, as well as the happiness, freedom and prosperity of the Cambodian people.
    May His Majesty the King bless His Majesty the King of life on the stone, May he have good health, strong body, and bright intellect to continue to serve the national interest forever.

អបអរសារទខួប ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤)
នៅថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជា ខួប ២០ ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ១ កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០០៤ដែលមានព្រះបរមនាមថា ‘’ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី’’ ហើយសម្រេចយកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺប្រែសេចក្ដីថា៖«អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។"
សូមថ្វាយព្រះរាជសព្វសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពរឹងមាំ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបន្តបម្រើឧត្តមប្រយោជន៍ជាតិជាអង្វែងរៀងទៅ។

Post a Comment

Previous Post Next Post